មុលហេតុ៧យ៉ាងដែលធ្វើឱ្យបុគ្គលិកល្អ​ផ្លាស់ប្តូរការងារទោះជាគេ​ស្រឡាញ់ការងារក៏ដោយ

មុលហេតុ៧យ៉ាងដែលធ្វើឱ្យបុគ្គលិកល្អ​ផ្លាស់ប្តូរការងារទោះជាគេ​ស្រឡាញ់ការងារក៏ដោយ

ការបាត់បង់​បុគ្គលិកល្អគឺជាបញ្ហាដ៏​អាក្រក់សម្រាប់សហគ្រាស និងក្រុមហ៊ុន។ ម្ចាស់ត្រូវចំណាយច្រើនក្នុងការរក និងសម្រិតសម្រាំង​យកមនុស្សដែលស័ក្តិសមសម្រាប់មុខដំណែងនីមួយៗ ក្នុងនោះ​ក្រុមហ៊ុនក៏ត្រូវចំណាយក្នុងការហ្វឹកហ្វឺន បំប៉ននានា។ ម្យ៉ាងទៀតបុគ្គលិក​ថ្មី​អាច​នឹង​ចាកចោលក្រុមហ៊ុនបន្ទាប់ពីទទួលបានចំណេះដឹងនិងបទពិសោធន៍ដែលគេត្រូវការ។ ដោយឡែកសម្រាប់បុគ្គលិកដែលសកម្ម និងស្រឡាញ់ពេញចិត្តនឹងការងារគឺជា​ទុនដ៏សំខាន់សម្រាប់ក្រុមហ៊ុន ប៉ុន្តែ​ក្នុងដំណើរការគ្រប់គ្រង អ្នកដឹកនាំក៏ត្រូវ​សង្កេតមើលនូវ​ចំណុចដែល​នាំ​​ឱ្យបុគ្គលិកល្អ​លាលែងពីដំណែង​ទាំងពួកគេស្រឡាញ់ពេញចិត្តចំពោះអ្វីដែលពួកគេធ្វើក៏ដោយ។ ខាងក្រោមនេះគឺហេតុផលចម្បងដែលនាំឱ្យក្រុមហ៊ុនបាត់បង់​ធនធានមនុស្សល្អៗ​៖


១. គ្មានការលូតលាស់

គ្មាននរណាចង់​បញ្ចប់អាជីព​នៅក្នុងកន្លែងដដែល​ជារៀងរហូតទេ ឬត្រូវ​ធ្វើកិច្ចការដដែលៗ​តទៅមុខទៀត២០ ឬ៤០ឆ្នាំដោយគ្មានការអភិវឌ្ឍ។ មនុស្សម្នាក់ៗតែចង់លូតលាស់ទៅមុខនៅក្នុង​ជីវិតការងារ។ គេចង់ចាប់ផ្តើមអ្វីដែលថ្មី ប្រសិនបើអាជីពដែលគេកំពុងធ្វើគ្មានផ្លូវ​សម្រាប់​លូតលាស់ទេនោះគេនឹងស្វែងរកកន្លែងដែលប្រសើរជាងនេះ។ ភាព​ដដែលៗ មិនរីករាយ ធុញទ្រាន់នឹងការងារ អាចប៉ះពាល់ដល់សមត្ថភាពការងាររបស់ពួកគេ។

 

២. ការងារច្រើន​ពេក

ក្នុងអំឡុងពេលខ្លះ​មនុស្សតែមាន​អារម្មណ៍ហត់នឿយចំពោះការងារដែលច្រើន​គ្មានថ្ងៃបញ្ចប់។ គ្មានអ្វីដែលអាចធ្វើឱ្យ​បុគ្គលិក​ឆ្អែតចិត្តនឹងការងារច្រើនដូចអាចម៍ភេទេ​ជាពិសេសបុគ្គលិកល្អ ព្យាយាមតស៊ូនឹងការងារ ក៏ជាមនុស្សដែលអ្នកអាចទុកចិត្តបាន ទុកចិត្តពេកអ្វីៗក៏ប្រគល់ឱ្យគេធ្វើ នោះនឹងធ្វើឱ្យគេមានអារម្មណ៍នឿយណាយ ពិសេសគឺពេលដែលគេ​មិនទទួលបានការសរសើរ និងលើកទឹកចិត្ត គេនឹងមានអារម្មណ៍ថា​ចៅហ្វាយកំពុងតែកេងចំណេញលើកម្លាំងពលកម្មរបស់គេ។ បើពួកគេចេញអ្នកពិតជាពិបាក។


៣. មិនផ្តល់ឱ្យបង្ហាញទស្សនវិស្ស័យ

គ្មានអ្វីគួរឱ្យខកបំណងជាងការបិទបាំងសិទ្ធក្នុងការងារបញ្ចេញមតិនិងបង្ហាញពីទស្សនវិស្សយ​របស់គេនោះទេ។ ក្នុងនាមជាអ្នកដឹកនាំ​មិន​ចាំបាច់ត្រូវ​ចំណាយអ្វីច្រើន​ទេ គឺគ្រាន់តែទទួលស្តាប់នូវ​យោបល់របស់បុគ្គលិក និង​គាំទ្រប្រសិនបើ​វាមានចំណុចល្អ​ ឬអាច​ធ្វើទៅបាន។


៤. យកប្រយោជន៍ធំជាង​មនុស្ស

នៅពេលដែល​សហគ្រាសឱ្យតម្លៃចំពោះចំណូលខ្ពស់ជាមនុស្ស មនុស្សល្អៗនឹង​រកកន្លែង​ថ្មី​ហើយ​ នៅសល់តែមនុស្សដែលមានលទ្ធភាពធ្វើការទាប និងមានវិន័យក្នុងការងារមិនសូវល្អ។ មនុស្សដែលមានសក្តានុពលការងារខ្ពស់ គឺពិតជាសំខាន់ ប៉ុន្តែភាពជោគជ័យអាស្រ័យនឹងមនុស្សដែលធ្វើការងារនោះ។


៥. មិនមានការងារ​កត់សម្គាល់

ទោះជាមនុស្សដែលមានភាពអត់ធ្មត់យ៉ាងណាក្តី ប៉ុន្តែ​គេក៏ចង់បានការលើកសរសើរ និងកត់សម្គាល់ពីមេដឹកនាំផងដែរគាត់នឹងមានអារម្មណ៍អន់ចិត្ត។ ពេលដែល​អ្នកដឹកនាំ​បរាជ័យក្នុងការផ្តល់កម្លាំងចិត្តដល់​នយោជិករបស់ខ្លួន គេនឹងបាត់បង់កម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែង។ ប្រសិនបើអ្នកមិនមាន​គម្រោងហិរញ្ញវត្ថុក្នុងការដំឡើងប្រាក់វង្វាន់ដល់គេ ក៏គួរតែមានពាក្យលើកទឹកចិត្តខ្លះដើម្បីឱ្យគេមានកម្លាំងខំធ្វើការងារ។


៦. ខ្វះការជឿទុកចិត្ត

ប្រសិនបើអ្នក​ដឹកនាំមានគំនិតចាស់គម្រិល មើលឃើញការខិតខំ​ប្រឹងប្រែងរបស់អ្នក​​ក្នុងផ្លូវ​មិនល្អ ឬគិតថាអ្នកចឹងបានអ្វី​ពីគេ។ ឬ​មេដឹកនាំ និងម្ចាស់​សហគ្រាស​មានបំណងមិនល្អចំពោះអតិថិជន ឬមិនគោរពពាក់សម្តី សកម្មភាពទាំងនេះហើយធ្វើឱ្យគេដើរចេញពីក្រុមហ៊ុនរបស់​អ្នក​យ៉ាងលឿនបំផុត។


៧. ខ្វះសិទ្ធក្នុងការបញ្ចេញមតិ

នៅគ្រប់កន្លែងធ្វើការងារ មេដឹកនាំ​ត្រូវ​មានសមត្ថភាពក្នុងការងារ​តាមដានអំពី​អារម្មណ៍ក្នុងការបំពេញការងារបស់បុគ្គលិក។ បុគ្គលិកដែលល្អបំផុតគឺ​រំពឹងនូវសិទ្ធិក្នុងការបញ្ចេញមតិយោបល់ ជាជាងការ​ប្រើប្រាស់តែជំនាញរបស់ពួកគេតែម្យ៉ាង។ 

មតិយោបល់