អស្ចារ្យមែន រមៀតមានអត្ថប្រយោជន៍ដល់សុខភាពដល់ម្លឹង

អស្ចារ្យមែន រមៀតមានអត្ថប្រយោជន៍ដល់សុខភាពដល់ម្លឹង

រមៀតគឺជាគ្រឿងទេសដ៏មានប្រជាប្រិយនៅក្នុងប្រទេស​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ធំ​តែង​តែ​ប្រើ​ប្រាស់​ដើម្បី​បន្ថែម​អោយ​ ម្ហូប​មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់ និង​មាន​ពណ៌​ស្រស់​ជា​ដើម។ ជាង​នេះ​ទៅ​ទៀត​រមៀត​ក៏​ត្រូវ​បាន​យក​ទៅ​ធ្វើ​ជា​គ្រឿង​សំអាង​ផង​ដែរ ដោយ​នារីៗ​តែង​តែ​យក​វា​លាប​លើ​ដៃ​ជើង រឺ​ត្រង់​ចំនុច​មាន​មុន​ជា​ដើម ដែល​ពួក​គេ​ជឿ​ថា​វា​អាច​ធ្វើ​អោយ​ស្បែក​ពួក​គេ​ស្អាត​ភ្លឺ​ម៉ដ្ឋ​រលោង និង​ជួយ​កំចាត់​មុន​ជា​ដើម។ រឿង​ទាំង​អស់​នេះ​គឺ​មិន​ខុស​នោះ​ទេ​រមៀត​គឺ​ជា​រុក្ខជាតិ​មើម​ម្យ៉ាង ដុះ​ក្នុង​ដី​មាន​ពណ៌​លឿង ឬ​ពណ៌​ទឹក​ក្រូច​ជា​ដើម វា​មាន​អត្ថ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​មនុស្ស​យើង ដោយ​ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា រមៀត មាន​អត្ថ​ប្រយោជន៍​សម្រាប់​រាង​កាយ​មនុស្ស​យើង​ច្រើន ដោយ​វា​ត្រូវ​បាន​មនុស្ស​សម័យ​បុរាណ​យក​ទៅ​ធ្វើ​ជា​ឱសថ ដើម្បី​ព្យាបាល​ជម្ងឺផ្សេងៗ។


មិនត្រឹមតែសម័យបុរាណនោះទេ ក៏នៅមានហាងលក់ថ្នាំ​បុរាណ​ជា​ច្រើន​នៅ​តែ​បន្ត​ប្រើ​ប្រាស់​រមៀត​ធ្វើ​ជា​ ថ្នាំ​ធម្មជាតិ​ផង​ដែរ ព្រោះ​វា​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ព្យាបាន​ជម្ងឺ​មួយ​ចំនួន​ផង​ដែរ ក៏​ប៉ុន្តែ​ត្រូវ​ប្រាកដ​ផង​ដែរ​ថា មិន​ត្រូវ​ប្រើ​ប្រាស់​រមៀត​ហួស​ហេតុ​ពេក​នោះ​ទេ ដែល​វា​អាច​នឹង​បង្ក​អោយ​ប៉ះ​ពាល់​ដល់​សុខភាព​យើង​ផង​ដែរ។ រមៀត​ជា​ការ​ពិត​អាច​ធ្វើ​ការ​ព្យាបាល​ជម្ងឺ​ធំៗ​មួយ​ចំនួន ក៏​ដូច​ជា​ថ្នាំ​ព្យាបាល​ដូចជា៖


ព្យាបាលការរលាកភ្លើង ឬរលាកវត្ថុក្ដៅផ្សេងៗ

ព្យាបាលជម្ងឺទឹកនោមផ្អែម

ប្រឆាំងនឹងការបាក់ទឹកចិត្ត

ថ្នាំកូឡែស្ដេរ៉ុល

ថ្នាំព្យាបាល Steroid

ទាំងអស់នេះនៅមិនទាន់អស់នៅឡើយទេ រមៀតក៏មានសមត្ថភាព​ជួយ​ទៅ​ដល់​សុខភាព​រាង​កាយ​មនុស្ស​យើង​មួយ​ចំនួន​ផ្សេង​ ទៀត​ដូច​ខាងក្រោម៖


ជួយបំផ្លាញមហារីកដែលស៊ាំនឹងថ្នាំពេទ្យ

បន្ថយការធ្លាក់ចុះការវិវត្តនៃជំងឺ Alzheimer

បំផ្លាញកោសិកាជំងឺមហារីក (ការបង្កើតដំបូងនៃជម្ងឺមហារីក)

កាត់បន្ថយការរលាក ដែលជាផលប៉ះពាល់មិនល្អនៃការរលាករ៉ាំរ៉ៃ

បន្ថយការឈឺចាប់និងការខូចខាតបង្កឡើងដោយការព្យាបាលវិទ្យុសកម្ម

ដូចទៅនឹងចំនុចទាំង 5 ធំៗខាងលើនេះអញ្ចឹង រមៀត​ពិត​ជា​ឱសថ​ធម្មជាតិ ដែល​អាច​ជួយ​ដល់​មនុស្ស​បាន​យ៉ាង​ប្រសើរ ពិសេស​ពាក់​ព័ន្ធ​ទៅ​នឹង​ជំងឺ​ធំៗ ដែល​មិន​ងាយ​ព្យាបាល ឬ​មាន​គ្រោះថ្នាក់​ខ្លាំងៗ​ផង​ដែរ។ Cambo Report សង្ឃឹម​ថា​អ្នក​នឹង​ទទួល​បាន​ចំនេះ​ដឹង​មួយ​នេះ ហើយ​ក៏​ប្រាប់​ទៅ​កាន់​អ្នក​ដែល​ស្គាល់​គ្នា ដើម្បី​ស្វែង​យល់​អំពី​អត្ថ​ប្រយោជន៍​របស់ រមៀត​សម្រាប់​រាង​កាយ​មនុស្សយើង។

មតិយោបល់