អ្នកស្រឡាញ់ឆ្កែអានអត្ថបទនេះហើយពិតជាក្តៅចិត្តឆេវមិនខាន

អ្នកស្រឡាញ់ឆ្កែអានអត្ថបទនេះហើយពិតជាក្តៅចិត្តឆេវមិនខាន

សត្វឆ្កែគឺជាសត្វមួយក្បាល ដែលគ្រប់គ្នាមានការអាណិតស្រលាញ់យ៉ាងខ្លាំង ហើយវាក៏ជាសត្វមួយប្រភេទ ក្នុងចំណោមសត្វទាំងអស់ ដែលពោរពេញទៅដោយក្តីស្រលាញ់ ចំពោះម្ចាស់ផងដែរ។


ទោះបីជាយ៉ាងនេះក្តី នៅមានមនុស្សចិត្តព្រៃផ្សៃមួយចំនួន បានប្រព្រឹត្តនូវអំពើកាប់សម្លាប់ ឬការដាក់ទារុណកម្មទៅលើសត្វសុនខ ស្ថិតក្នុងរូបភាពដ៏ឈឺចាប់បំផុត។


ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកមួយ ដោយប្រើឈ្មោះថា Abbygale Talulian បានធ្វើការបង្ហោះចែកចាយទិដ្ឋភាពយុវជនចិត្តខ្មៅពីររូប បានឈរកាន់ស្លឹកត្រចៀកសុនខមួយក្បាល ដែលពួកគេបានប្រើកាំបិតកាត់វា ដោយគេមិនទាន់ដឹងច្បាស់ថា ក្នុងគោលបំណងអ្វីមួយឲ្យប្រាកដឡើយ  ធ្វើមហាជនជាច្រើន ជះកំហឹងយ៉ាងខ្លាំង។

ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបង្ហោះរូបភាព និងបានសរសេរសាររៀបរាប់មួយ ក្នុងន័យចង់ឲ្យអ្នកនិយមបណ្តាញសង្គមទាំងអស់ មានការចែករំលែកតៗគ្នា ដើម្បីធ្វើយ៉ាងណាអាចដឹងពីទីតាំង ដើម្បីចាប់ខ្លួនយុវជនចិត្តខ្មៅ ២រូបនោះ។


«ឈាមរបស់ខ្ញុំវាកំពុងតែពុះកញ្ជ្រោលខ្លាំងណាស់! វាគឺពិតជាទារុណកម្ម ដ៏ឈឺផ្សារបំផុត ក្នុងការរស់នៅរបស់ជីវិតសត្វមួយក្បាលនេះ ដែលវាជាសត្វមួយប្រភេទ ស្រលាញ់មនុស្សលោកដោយគ្មានលក្ខខណ្ឌ។ អំពើអាក្រក់ក្នុងលោកនេះ វាមានពីរប្រភេទ អ្នកដែលប្រព្រឹត្តអាក្រក់ អ្នកនោះនឹងទទួលបានលទ្ធផល ពិការភ្នែកជាពុំខាន។ សូមចែករំលែកបន្តផង (Share) ! ពួកជនល្មើសត្រូវតែទទួលទោស។ ពិភពលោកនេះ មិនមែនសុទ្ធតែមានពន្លឺ និងភាពផ្អែមល្ហែមគ្រប់ពេលវេលានោះទេ។ គួរតែដាក់ទោសលើអ្វីមួយ ប្រកបដោយភាពឈ្លាសវៃ ជំនួសដោយភាពឃោរឃៅ ដាក់ទារុណកម្មចំពោះសត្វដែលគ្មានទោស» ។


គួរឲ្យដឹងដែរថា មិនទាន់មានប្រភពច្បាស់លាស់ណា បានរាយការណ៍ឲ្យដឹង ទាក់ទងទៅនឹងទីតាំងកើតហេតុខាងលើនេះឡើយ។ ទោះបីជាយ៉ាងណាក្តី អ្នកនិយមលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាបន្តការចុចចែករំលែក (Share) នៃរូបភាពរបស់ម្ចាស់គណនីឈ្មោះ Abby ខាងលើនេះ បានបង្ហោះឡើង ដោយពួកគេសង្ឃឹមជឿជាក់ថា នឹងអាចស្វែងរកចាប់ខ្លួនជនល្មើស ដែលបានប្រព្រឹត្តនូវទង្វើដ៏ព្រៃផ្សៃនេះ ហើយក៏សង្ឃឹមថា នឹងអាចជួយសង្គ្រោះជីវិតសុនខ ដ៏គួរឲ្យកំសត់មួយក្បាលនោះផងដែរ៕

មតិយោបល់