មូលហេតុ​គួរឱ្យ​បារម្ភ​ទាំងនេះហើយ ដែលជា​ដើមចម​ធ្វើឱ្យ​អ្នក​ចេះតែ​អស់កម្លាំង​និង​ងងុយដេក​

មូលហេតុ​គួរឱ្យ​បារម្ភ​ទាំងនេះហើយ ដែលជា​ដើមចម​ធ្វើឱ្យ​អ្នក​ចេះតែ​អស់កម្លាំង​និង​ងងុយដេក​

 ​ការ​មាន​ផែន​ជីវិត​រស់នៅ​ដ៏​រវល់​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ការ​ទៅ​សម្រាក​លំហែកាយ គេង​ឱ្យបាន​ច្រើន ពិសា​ទឹក​ឱ្យ​ច្រើន ជម្រើស​អាហារ​តុល្យភាព ពិសា​វីតាមីន និង​កាត់បន្ថយ​កាហ្វេ និង​ជាតិ​អាល់កុល​អាចជួយ​អ្នក​បាន​។​


​    ​ប៉ុន្ដែ​ប្រសិនបើ​អ្នក​នៅតែមាន​អារម្មណ៍​ថា​នឿយហត់​ដដែល នោះ​អ្នក​អាច​នឹងមាន​រោគសញ្ញា​ដូចខាងក្រោម​នេះ​។​


​    ​១. រោគ​ហើមពោះ (Celiac Disease) ធ្វើឱ្យមាន​ភាព​នឿយហត់ ហើយ​រោគសញ្ញា​របស់​វា​ផ្សេងទៀត​គឺ ស្រក​ទម្ងន់ រាគរូស និង​ស្លេកស្លាំង​។​

​    ​២. ខ្វះ​ជាតិ​ដែក ក៏​ធ្វើឱ្យ​ហត់​ដែរ ដោយសារតែ​កង្វះ​កោសិកា​ឈាមក្រហម​នៅក្នុង​រាងកាយ ដែលជា​អ្នក​ពាំនាំ​អុកស៊ីសែន​ចែកចាយ​ពេញ​សារពាង្គកាយ​។​

​    ​៣. ជំងឺ​ធ្លាក់​ទឹកចិត្ត ធ្វើឱ្យ​អារម្មណ៍​របស់​អ្នក​ស្រពោន និង​ធ្វើឱ្យ​អស់កម្លាំង​គ្រប់ពេលវេលា​។ វា​ធ្វើឱ្យ​អ្នក​គេង​មិន​គ្រប់គ្រាន់ និង​អស់កម្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​    ​៤. Myalgic Encephalomyelitis គឺជា​រោគសញ្ញា​អស់កម្លាំង​ល្ហិតល្ហៃ​ធ្ងន់ធ្ងរ​។ ប្រសិនបើ​អ្នក​អស់កម្លាំង​ល្ហិតល្ហៃ​រយៈពេល ៦ ខែ​នោះ​អ្នកនឹង​កើត​ជំងឺ​នេះហើយ ហើយ​រោគ​ស​ញ្ញ​វា​ផ្សេងទៀត​គឺ ឈឺសន្លាក់ ឈឺ​សាច់ដុំ ឈឺក្បាល និង​ឈឺ​ក​។​

​    ​៥. គេង​អត់​ដង្ហើម ធ្វើឱ្យ​កម្រិត​អុកស៊ីសែន​ធ្លាក់ចុះ​ក្នុង​ឈាម ដោយសារតែ​ស្ទះ​បំពង់ក ដែលជា​អ្វីមួយ​បណ្ដាលឱ្យ​អ្នក​ស្រមុក​។​

​    ​៦. Hypothyroidism គឺជា​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មិន​ដំណើរការ​មួយ​។ ប្រសិនបើ​រាងកាយ​របស់​អ្នក​មិន​ទទួលបាន​អ័រម៉ូន Thyroxine ពី​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​គ្រប់គ្រាន់ ដែល​វា​គ្រប់គ្រង​ប្រព័ន្ធ​រំលាយ​អាហារ អ្នកមាន​ទំនោរ​អស់កម្លាំង​ល្ហិតល្ហៃ​រាល់ពេល​។​

​    ​៧. ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​របស់ខ្លួន​វាយប្រហារ​សន្លាក់​របស់​ខ្លួនឯង ជាជាង​បាក់តេរី​និង​មេរោគ​ផ្សេងៗ​ទៀត​។ លក្ខណៈ​បែបនេះ​វា​នឹង​កម្ទេច​ឆ្អឹង​របស់​អ្នក និង​ឆ្អឹងខ្ចី​។ ក្រៅពី​ឈឺ និង​ហើម វា​ក៏​ធ្វើឱ្យ​អស់កម្លាំង​ល្ហិតល្ហៃ​ដែរ​។​

​    ​៨. ទឹកនោមផ្អែម នៅពេល​សាច់ដុំ​ត្រូវការ​ជាតិ​ស្ករ​ខ្លាំង ដើម្បី​ជំរុញ​ថាមពល​។ រោគសញ្ញា​វា​ផ្សេងទៀត​គឺ​ស្រេកទឹក​ហួសប្រមាណ ស្រក​ទម្ងន់ និង​នោម​ញឹក​។​

​    ​៩. ជំងឺ​តប់ប្រមល់​ទូទៅ ៖ រោគសញ្ញា​គឺ​កង្វះ​ថាមពល​សតិអារម្មណ៍​៕

មតិយោបល់