ប្រសិនបើ​អ្នក​ពុំមាន​ផ្កាក្រចក​ចំណិត​ព្រះ​ចន្ទ​ទេ ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​

ប្រសិនបើ​អ្នក​ពុំមាន​ផ្កាក្រចក​ចំណិត​ព្រះ​ចន្ទ​ទេ ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​

 ​ចំណិត​ព្រះ​ខែ​នៅលើ​ក្រចកដៃ​របស់​អ្នក​គឺ​ត្រូវបាន​គេ​ហៅថា Lunula ហើយ​វា​គឺជា​ផ្នែក​សំខាន់​នៃ​រាងកាយ​។ វា​គឺជា​កន្លែង​ដែល​ងាយ​នឹង​ខ្ទេច​បំផុត ហើយ​អ្នកជំនាញ​មួយចំនួន​និយាយថា ទំហំ​របស់​វា​អាច​បង្ហាញ​ជំងឺ​មួយចំនួន​។ ប្រសិនបើ​មាន​ចំណិត​រួម​តូច នេះ​អាចជា​ការចង្អុលបង្ហាញ​នឹងមាន​ជំងឺ​អ្វីមួយ​ហើយ​។​


​    ​Lunula មានន័យថា​ចំណិត​ព្រះ​ខែ ប៉ុន្ដែ​ជាការ​ពិត​វា​គឺជា​ផ្នែក​មួយ​នៃ​ឫស​ក្រចក​ប៉ុណ្ណោះ​។ វា​ភាគច្រើន​បង្ហាញ​នៅលើ​មេដៃ​។ ផ្កាក្រចក​ពណ៌​ស​គឺជា​ភ័ស្ដុតាង​មួយ​នៃ​ស្រទាប់ Basal ទី​ប្រាំ​របស់​ស្បែក លាក់​នៅ​ពីក្រោម​កោសិកា​ឈាម​។​


​    ​អវត្តមាន​របស់​វា​អាច​បណ្ដាលមកពី​កត្តា​ខាងក្រោម​នេះ​៖

​    ​- ទាក់ទង​នឹង​ជំងឺផ្លូវចិត្ត​

​    ​- ប្រសិនបើ​ចង្អុលដៃ​បាត់​ចំណិត​ព្រះ​ខែ​នេះ វា​អាច​បណ្ដាលមកពី​មាន​ជំងឺ​ពោះវៀនធំ ថ្លើម លំពែង និង​បញ្ហា​ប្រព័ន្ធ​បន្ត​ពូជ (​សម្រាប់​ស្ត្រី​)​។​

​    ​- បាត់​នៅ​ម្រាមដៃ​កណ្ដាល បង្ហាញថា​អ្នកមាន​ជំងឺលើសឈាម​។​

​    ​- តូច​សឹង​មើលមិនឃើញ ឬ​បាត់​នៅ​ម្រាមដៃ​នាង បង្ហាញថា​អ្នកមាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​

​    ​- បាត់​នៅ​ម្រាមដៃ​កូន មានន័យថា ស្ទះ​ពោះវៀន​៕

មតិយោបល់