បុរសមានលិង្គធំបំផុត បដិសេធការណែនាំឱ្យធ្វើការវះបង្រួមលិង្គកាត់ដោយសារ

លោក Roberto Esquivel Cabrera មកពីទីក្រុង Saltillo ប្រទេសម៉ិចសិចកូ ត្រូវបានគេស្គាល់ជាបុរសដែលមានលិង្គធំ​និងវែងបំផុតក្នុងលោក ដោយគាត់មានលិង្គប្រវែង ១៨.៩អ៊ីង បើគិតទៅជិតកន្លះម៉ែត្រខុសពីបុរសទូទៅ។


បុរសវ័យ៥៤ឆ្នាំរូបនេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងភាពខុសធម្មតារបស់គាត់។ គាត់មិនអាចស្លៀកខោដូចគេឯងនោះទេ ដោយសារតែលិង្គរបស់គាត់វែងដល់ជង្គង់ទៅហើយ ដូចនេះគាត់ក៏មានការលំបាកក្នុងការរស់នៅដូចមនុស្សធម្មតា។ លោក Roberto បាននិយាយប្រាប់អ្នកសារព័ត៌មានថា គាត់មិនអាច​ទៅធ្វើការបានទេ ព្រោះថាវាមានការលំបាក មិនតែប៉ុណ្ណោះទំហំនៃលិង្គរបស់គាត់គឺមិនអនុញ្ញាណឱ្យគាត់មានសេចក្តីសុខផ្លូវភេទដូចបុរសទូទៅទេ។


ទោះបីជាយ៉ាងណាក៏ដោយ Roberto មិនបានអន់ចិត្តនឹងអ្វីដែលគាត់មាននោះទេ គាត់មានមោទនភាព​ដោយសារភាពខុសប្លែករបស់គាត់ ហើយគាត់បាននិយាយថា “ខ្ញុំសប្បាយចិត្តនឹងភាពខុសប្លែកគេរបស់ខ្ញុំ ដោយសារតែលិង្គរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំមានឈ្មោះល្បីល្បាញពេញពិភពលោក រួមទាំងជាប់ឈ្មោះក្នុង​សៀវភៅកំណត់ត្រាពិភពលោទៀតផង”។


រដ្ឋាភិបាលម៉ិចសិចកូបានចាត់ទុកគាត់ថាជាមនុស្សដែលបាត់បង់សមត្ថភាពធ្វើការងារ ដូចនេះរដ្ឋាភិបាលបានផ្តល់នូវ​ការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃសម្រាប់គាត់។

គ្រូពេទ្យជំនាញបាន​ផ្តល់យោបល់ថា Roberto គួរតែធ្វើការវះកាត់ដើម្បីឱ្យមានទំហំដូចធម្មតា ហើយគាត់នឹងអាច​រស់នៅក្នុងជីវភាពដូចមនុស្សទូទៅ ព្រមទាំងអាចមានភេទសម្ព័ន្ធដូចគេឯង។ ប៉ុន្តែ Roberto បានបដិសេធនឹងយោបល់មួយនេះ ដោយសារតែវាគឺជាចំណុចតែមួយដែលធ្វើឱ្យគាត់មានអារម្មណ៍​ពិសេសជាងគេ។


Roberto បានបន្ថែមទៀតថា​ “ខ្ញុំមិនមានបញ្ហាអ្វីជាមួយនឹងទំហំលិង្គរបស់ខ្ញុំទេ ខ្ញុំស្គាល់មនុស្សស្រីច្រើន​នៅសហរដ្ឋអាមេរិក ហើយមានស្ត្រីម្នាក់អាចទប់ទល់នឹងទំហំរបស់ខ្ញុំបាន ខ្ញុំគិតថាគ្មាននរណា​ទៅខ្វល់ពីរបស់ដែលនៅក្នុងខោរបស់ខ្ញុំទេ វាជារឿងរបស់ខ្ញុំ”

មតិយោបល់