អ្នកចូលចិត្តបង្ហាញរូបគូស្នេហ៍ Sweet Sweet ការពិតមានបញ្ហាលាក់ទុកក្នុងចិត្ត

អ្នកចូលចិត្តបង្ហាញរូបគូស្នេហ៍ Sweet Sweet ការពិតមានបញ្ហាលាក់ទុកក្នុងចិត្ត

ក្នុងសម័យហ្វេសប៊ុកលោកអ្នកប្រហែលជាធ្លាប់ឃើញហើយថាមនុស្សជាច្រើនចូលចិត្តបង្អួតពីអ្វីដែលគេមាន អ្នកខ្លះបង្ហួតរបស់ Brand Brand អ្នកខ្លះក៏ចូលបង្ហោះគ្រប់យ៉ាងដែលមាននៅក្នុងចិត្តឬយើងអាច​ហៅថាក្រុម Drama ជាអាជីព។ ចំណែកឯអ្នកខ្លះទៀតបង្អួតភាពផ្អែមល្ហែមរវាងគូស្នេហ៍ ថតរូប Selfie ផ្អែមល្ហែមជាមួយគ្នា សរសេរពាក្យដ៏គួរឱ្យព្រឺសម្បុរជាច្រើនហូហែល ដូចជា “អូនស្រឡាញ់បងណាស់ម្ចាស់ចិត្ត លើលោកនេះមានតែបងដែលល្អបំផុត” បង្ហោះដាក់ហ្វេសប៊ុកជាសាធារណៈ។


ពួកគេធ្វើឱ្យមនុស្សទាំងឡាយយល់ថាគេជាមនុស្សមានសេចក្តីសុខបំផុតលើលោក ផ្ទុយទៅវិញយោងតាម​ប្រសាសន៍របស់អ្នកជំនាញផ្នែកសង្គមសាស្ត្រជនជាតិអូស្ត្រាលីមានឈ្មោះថា Nikki Goldstein បានបង្ហាញថា ចំណងមេត្រីភាពដែលចូលចិត្តសំញែងពីភាពផ្អែមល្ហែមនោះគឺសញ្ញានៃភាព​ប្រះឆាស៊ីជម្រៅនៅក្នុងចំណងសេ្នហ៍នោះ។


គាត់បានលើកយកហេតុផលមួយចំនួនថា ការបង្ហោះរូបទាំងនោះគឺមិនមែនដើម្បីអបអរក្តីស្រឡាញ់រវាងគូស្នេហ៍នោះទេ ដោយឡែកគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការ Likes & Comment ស្ញើចសរសើរពីអំណាក់មិត្តនៅក្នុងហ្វេសប៊ុក។


ជាងនេះទៅទៀតនោះគឺការបង្ហាញភាព​ល្អូកល្អឺនដើម្បីតបសងជាមួយនឹងភាពប្រះឆា និងបញ្ហាដែលបានកើតមានឡើងនៅក្នុងជីវិតពិតរបស់ពួកគេដោយគ្មាននរណាបានដឹង។ គេធ្វើបែបនេះគឺដើម្បីឱ្យអ្នកផងមើលទៅពួកគេគឺជាគូស្នេហ៍គំរូ នរណាៗក៏ច្រណែន។ នេះគឺជាសកម្មភាពមួយធ្វើឡើងដើម្បីលួងខ្លួនឯង។


ចំណុចមួយទៀតដែល Goldstein បានលើកឡើងគឺសកម្មភាពដែល គូស្នេហ៍តែងតែបង្ហាញភាពជាកម្មសិទ្ធដោយប្រើពាក្យថា “My Girl” “My boy” នោះក៏ជាសញ្ញាអាក្រក់ដែរ ដោយតាមទ្រឹស្តីចិត្តសាស្ត្រគឺពួកគេកំពុងមានអារម្មណ៍មិនទុកចិត្តគ្នា ឬចង់បញ្ឈឺនរណាម្នាក់ដូចជាសង្សារចាស់ជាដើម។

យ៉ាងណាមិញការបង្ហាញពីក្តីស្រឡាញ់គឺមិនមែនអ្វីខុសនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែល Goldstein បានផ្តាំផ្ញើគឺមនុស្សនឹងបង្ហួតគេនៅក្នុងបណ្តាញសង្គមនានា គូស្នេហ៍ទាំងអស់គឺចោតសួរសំណួរមួយទៅខ្លួនឯងថា “តើនៅពិភពខាងក្រៅ ស្នេហ៍នេះផ្អែមដូចក្នុងរូបឬក៏អត់?”

អ្វីដែលសំខាន់មុននឹងបង្ហោះរូប sweet ខ្លាំងពេកគួរគិតដល់អារម្មណ៍អ្នកអត់លិឍផង!


មតិយោបល់