ទឹក​ស្លឹក​តើយ​ជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្ថយ​សម្ពាធ​ឈាម​យ៉ាង​ពូកែ​

ទឹក​ស្លឹក​តើយ​ជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្ថយ​សម្ពាធ​ឈាម​យ៉ាង​ពូកែ​

ស្លឹក​តើយ​និយម​ប្រើ​ក្នុងការ​ចម្អិន​អាហារ​មួយចំនួន​ដើម្បី​បន្ថែម​ក្លិន​ឈ្ងុយ​។ ក្រៅពី​ជួយ​បន្ថែម​ក្លិន​ឈ្ងុយ វា​នៅមាន​គុណសម្បត្តិ​ផ្នែក​សុខភាព​ទៀតផង ដោយសារតែ​វា​ផ្ទុក​នូវ​សារធាតុ​ឈ្មោះ Chlorophyll​។ 


​    ​សារធាតុ​នេះ​មានគុណ​សម្បត្តិ​ជួយ​ឱ្យ​កុំឱ្យ​ឈាមកក​ក្នុង​សរសៃ ជួយ​ឱ្យ​របួស​ឆាប់​ជា រក្សា​តុល្យភាព​អ័រម៉ូន បន្សុទ្ធ​ជាតិពុល​ចេញពី​រាងកាយ ព្យាបាល​រលាក​សន្លាក់​និង​ឈឺ​សាច់ដុំ ជួយ​ជំរុញ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្ថយ​សម្ពាធ​ឈាម​។ 


​ 


   ​យោងតាម​ការសិក្សា​ថ្មីៗ​នេះ បាន​រកឃើញថា សារធាតុ Chlorophyll ក្នុង​ស្លឹក​តើយ​មាន​ប្រសិទ្ធភាព​បញ្ចុះ​ជាតិ​ស្ករ និង បន្ថយ​សម្ពាធ​ឈាម​យ៉ាង​ឆាប់រហ័ស​។​


​    ​* កាត់​ស្លឹក​តើយ​យក​ទាំង​ឫស ជា​ពីរ​កំណាត់ រួច​ដាំ​ជាមួយ​ទឹក ១ លីត្រ​ឱ្យ​ពុះ​។ បន្ទាប់មក​ទុកចោល​ដោយ​បើកភ្លើង​លឹមៗ ១៥ ទៅ ២០ នាទី​ទៀត​។ ផឹក​កន្លះ​កែវ​សម្រាប់​អាហារ​ទាំងបី​ពេល (​ពិសា​មុន​បាយ​)​។ 


​    ​លោកអ្នក​អាច​ពិ​សាវា​ជំនួស​ទឹកតែ​រាល់ថ្ងៃ​ក៏បាន ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​ថេរ​៕ 

មតិយោបល់