សញ្ញា​ទាំង ៦ នេះ​បង្ហាញថា ថ្លើម​របស់​អ្នក​ដល់​ចំណុច​ប្រកាសអាសន្ន​ហើយ​

សញ្ញា​ទាំង ៦ នេះ​បង្ហាញថា ថ្លើម​របស់​អ្នក​ដល់​ចំណុច​ប្រកាសអាសន្ន​ហើយ​

​ថ្លើម​គឺជា​សរីរាង្គ​សំខាន់​ក្នុង​រាងកាយ វា​ឆ្លើយតប​ទៅនឹង​ការបណ្ដេញ​ជាតិពុល​ពី​រាងកាយ​។ ប្រសិនបើ​ថ្លើម​មិន​ដំណើរការ ហើយ​ផ្ទុក​ជាតិពុល​គ្រោះថ្នាក់​ច្រើន នោះ​វា​អាច​បង្កឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​។ ពេល​ថ្លើ​មិន​ដំណើរការ វា​នឹង​ពិបាក​នាំ​ជាតិពុល​ទៅ​បំ​លែង​ជា​កាកសំណល់ ដែល​បញ្ចេញ​តាម​លាមក​និង​ទឹកនោម​។​

 

​ហើយ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​បង្ហាញថា​ថ្លើម​ផ្ទុក​ជាតិពុល​ច្រើន​ហួសប្រមាណ​៖

​១. ឡើង​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ៖ នៅពេល​ថ្លើម​ខូច ឬ​មិន​ដំណើរការ ជាតិពុល​ជាច្រើន​ផ្ទុក​ក្នុង​រាងកាយ ដោយ​ជាតិពុល​ផ្ទុក​ក្នុង​កោសិកា​ខ្លាញ់ ធ្វើឱ្យ​អ្នក​ឈឺ​និង​ឡើង​ទម្ងន់​ខុស​រឿង​។​

 

​២. អា​ឡែ​រ​ស៊ី ៖ រៀងរាល់​ពេល​មាន​អារម្មណ៍​ខុស​ប្រក្រតី ថ្លើម​បង្កើត​អង្គ​បដិបក្ខ ដែល​វាយប្រហារ​សារធាតុ​អា​ឡែ​រ​ស៊ី និង​លុបបំបាត់​វា​ចោល​តែម្ដង​។​

​    ​

​៣. អស់កម្លាំង​ល្ហិតល្ហៃ​ខុស​ប្រក្រតី ៖ ជាតិពុល​ដើរតួ​សំខាន់​ធ្វើឱ្យ​សាច់ដុំ​ទន់ខ្សោយ និង​បណ្ដាលឱ្យ​ឈឺចាប់​។​

 

​៤. បែកញើស​ហួសប្រមាណ និង​មាន​ក្លិន​ខ្លួន ៖ ប្រសិនបើ​ធ្វើការ​អូសបន្លាយ​យូរពេក ថ្លើម​មិនអាច​ទ្រាំទ្រ​នឹង​កម្ដៅ​ក្ដៅ ហើយ​វា​បង្កើន​សីតុណ្ហភាព​ត្រជាក់​ដោយ​ការ​បែកញើស​។ សរីរាង្គ​នឹង​ព្យាយាម​ធ្វើឱ្យ​ខ្លួន​ត្រជាក់ ជាហេតុ​បែកញើស​ច្រើន​និង​មាន​ក្លិន​ខ្លួន​។​

 

៥. កើតមុន ៖ ជាតិពុល​ច្រើនពេក បណ្ដាលឱ្យ​អតុល្យភាព​អ័រម៉ូន បណ្ដាលឱ្យ​កើតមុន​នៅលើ​មុខ​។​

 

​៦. មានបញ្ហាក្លិន​មាត់ ៖ វេជ្ជបណ្ឌិត Frank Lipman និយាយថា "​ប្រសិនបើ​មាន​ក្លិន​មាត់​មិនល្អ​ចេះតែ​មករ​ហូត វា​ជាស​ញ្ញា​ថ្លើម​មិន​ប្រក្រតី​"៕

មតិយោបល់