សម្លាប់កូនខ្លួនឯងហើយ ប្តឹងប៉ូលីសថាបាត់កូនទៅវិញសាហាវហួសថ្លែង

សម្លាប់កូនខ្លួនឯងហើយ ប្តឹងប៉ូលីសថាបាត់កូនទៅវិញសាហាវហួសថ្លែង

ប្តីប្រពន្ធត្រកូន Jackson នៅរដ្ឋ Ohio មានកូន២នាក់​ក្នុងបន្ទុក ព្រមទាំងមានភោជ្ជណីដ្ឋានជាអាជីវកម្មប្រចាំគ្រួសារផងដែរ។ មើលទៅគ្រួសារគេហាក់ដូចជាមានសុភមង្គលខ្លាំងណាស់។ ប៉ុន្តែជាអកុសលកូនស្រីរបស់ពួកគេបានគេរកឃើញថាស្លាប់នៅខាងក្រោយ​ភោជ្ជណីដ្ឋានរបស់ពួកគេទៅវិញ។


ពីរនាក់ប្តីប្រពន្ធនេះបាន​ទៅ​រាយការណ៍ប្រាប់ប៉ូលីសថា​កូនស្រីរបស់ពួកគេបានបាត់ខ្លួន ដោយពួកមិនដឹងថា​កូនដើរទៅណាបាត់ក្រោយពេលដាក់ឱ្យនាងគេងតែម្នាក់ឯង។


ប៉ូលីសនឹងអ្នកជំនាញបានសង្ស័យ​កុមារីនេះបានដើរទៅក្រោយហាង​របស់ឪពុកម្តាយនាង។ ដូចនេះពួកគេបានទៅធ្វើការរុករកនៅកន្លែងនោះ។


ប៉ូលីសក្នុងតំបន់ រួមទាំង FBI បានបើកការ​សើបអង្កេត​ដើម្បីស្វែងរកកុមារី Ashley។ ចុងក្រោយគេបានរកឃើញ​កុមារីរូបនេះស្លាប់នៅក្រោយភោជ្ជណីដ្ឋាន។


ឪពុកម្តាយរបស់ក្មេងត្រូវបានចាប់ខ្លួន យកទៅសាកសួរ។ ប៉ូលីសទទួលបានចម្លើយសារភាព​ថា​ក្នុងយប់កើតហេតុនោះ ម្តាយរបស់ក្មេងបានជ្រុលដៃវៃក្មេងចំក្បាល៣ ទៅ៤ដង កុមារីនោះបានដួលទៅនឹងដី ហើយក្អួតចេញពណ៌បៃតង។ ឪពុករបស់ក្មេងបានយកគេទៅ​សម្អាតខ្លួន​នៅក្នុងបន្ទាប់ទឹក ដើម្បីលាងស្អាតខ្លួន​ ប៉ុន្តែជាអកុសលកុមារីនោះបានស្លាប់បាត់ទៅហើយ។ ទោះជាពួកគេខំជួយសង្គ្រោះក៏ដោយក៏នៅតែ​មិន​អាចជួយបាន​។ ចុងក្រោយអ្នកទាំងពីរក៏ភ័យខ្លួន​ហើយ​សម្រេចចិត្តយកសពកូនទៅបោះចោលបំបាត់ដាន ហើយរាយការណ៍ថាបាត់កូន។


ការពិតបានលាតត្រដាង អ្នកទាំងពីរត្រូវបានចាប់ខ្លួន​ និង​ជាប់គុកហើយត្រូវផាកពិន័យជាប្រាក់ ៥លានដុល្លារទៀតផង។ ចំណែកកូនតូចរបស់ពួកគេម្នាក់ទៀតត្រូវបាន​ក្រុមសង្គមកិច្ច​មើលថែជំនួស។ 

មតិយោបល់