តារា​ម៉ូ​ដែល​ហុងកុង​លោតទឹក​សម្លាប់ខ្លួន ដោយ​ថត Live ផ្ទាល់​តាម Facebook ផ្អើលមហាជន

  ​តារា​ម៉ូ​ដែល​ឯករាជ្យ​ម្នាក់​នៅ​ហុងកុង​បាន​ថត​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ខណៈ​ប៉ុនប៉ង​ធ្វើអត្តឃាត​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​Ng Shuk Yi ត្រូវបាន​គេ​ថា Yo Yo បាន​ចែករំលែក​វីដេអូ​ផ្សាយ​ផ្ទាល់​ដាក់​លើ​ហ្វេ​ស​ប៊ុ​ក​ប្រហែល​ជាមួយ​ម៉ោង មុនពេល​នាង​លោត​ចូលទៅក្នុង​ទឹក​ក្បែរៗ​នោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Apple Daily​។​


 ​នាង​មិត្តភក្តិ​លើ​ហ្វេ​ស​ប៊ុ​កជាង ៣ ពាន់​នាក់ និង​មាន​អ្នក Follower ជិត ១ ម៉ឺន​នាក់​។ ឧបទ្ទវ​ហេតុនេះ​កើត​នៅ​តំបន់ Kowloon ហើយ​អ្នកមើល​ផ្សាយ​ផ្ទាល់​បាន​រាយការណ៍​ថា បាន​ព្យាយាម​បញ្ឈប់​នាង​ពី​ការ​សម្លាប់ខ្លួន ប៉ុន្ដែ​មិនបាន​សម្រេច​។ តារា​ម៉ូ​ដែល​វ័យ ២៨ ឆ្នាំ​រូបនេះ​បាន​តោង​ឃ្លាំង​មាត់ទឹក​មួយ​នៅក្បែរ​តំបន់​នោះ ហើយក៏​លោត​ចូល​ទឹកតែ​ម្ដង​។​


​    ​ក្នុង​វីដេអូ នាង​បាន​និយាយថា នាង​ស្អប់​ខ្លួន​នាង​។ ប៉ុន្ដែ​ក្រោយ​ក្រុម​ពន្លត់អគ្គីភ័យ​ទៅដល់​ដើម្បី​ស្រង់​នាង​ចេញពី​ទឹក នាង​ក៏​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​។​

 ​យោងតាម​វេ​ប​សាយ Asiaone នាង Yo Yo បានចេញ​វីដេអូ​មួយ​ធ្វើការ​សុំទោស​ដល់​សារ​ធា​រណ​ជន និង​បាន​និយាយថា​នាង​បាន​មិនដឹងថា​មានរឿង​អ្វី​កើតឡើង​ទេ ហើយ​នាង​និយាយថា​បាន​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​៕


មតិយោបល់