មើលរឿងវិទ្យាសាស្ត្រច្រើនពេកកើតចិត្តចង់ក្លាយជាបិសាចក្នុងរឿង Captain America

មើលរឿងវិទ្យាសាស្ត្រច្រើនពេកកើតចិត្តចង់ក្លាយជាបិសាចក្នុងរឿង Captain America

មនុស្សម្នាក់ៗតែងតែមានសុបិន ចង់ក្លាយជាអ្វីមួយ អ្នកខ្លះក៏បានសម្រេច អ្នកខ្លះទៀត​បានត្រឹមតែ​សុបិន ដោយឡែកបុរសចម្លែកម្នាក់នេះ មានក្តីសុបិនចង់ក្លាយជា​បិសាចក្នុងរឿងបែបវិទ្យាសាស្ត្រដែលខ្លួនចូលចិត្ត ទោះមានជាមានការលំបាកយ៉ាងណា​ ឬឆ្លងកាត់ការវះកាត់ច្រើនប៉ុណ្ណាក៏គេនៅតែអាចធ្វើទៅបាន។ លោក Henry Damon អាយុ ៣៧ឆ្នាំ ចង់កែប្រែរូបរាងឱ្យដូចទៅនឹងតួអង្គអាក្រក់ក្នុងរឿងត្លុក​ដ៏ល្បីរបស់អាមេរិក។ យ៉ាងណាមិញគាត់មិនមែនជាមនុស្សទីមួយឡើយដែលចង់ក្លាយជា​តួអង្គក្នុងរឿងវិទ្យាសាស្ត្រទាំងនោះ ប៉ុន្តែអ្វីដែលប្លែកនោះគឺគាត់មិនមែនចង់ក្លាយជាតួអង្គដែលល្អ ឬសង្ហាដូច​ដែលអ្នកដទៃគិតនោះទេ។


គាត់ចង់ក្លាយជាតួ Red Skull នៅក្នុងរឿង​ Captain America។ វាពិតជាប្លែកដោយតួអង្គនេះមានរូបរាង​គួរឱ្យខ្លាចជាទីបំផុត។


គាត់បានធ្វើការវះកាត់ជាច្រើនដង ដើម្បីកែប្រែខ្លួនឱ្យក្លាយជា Red Skull ឱ្យពិតប្រាកដ។ មិនតែប៉ុណ្ណោះ​គាត់បាន​ទៅចាក់សាក់គ្រាប់ភ្នែកឱ្យចេញពណ៌ខ្មៅ​ដូចបិសាច។



ជាពិតគាត់គឺមនុស្សដែលមានគ្រួសារដ៏កក់ក្តៅមួយ ជាឪពុកដ៏ល្អម្នាក់ប៉ុន្តែគឺមានចរិកចម្លែកមួយគឺចូលចិត្តធ្វើខ្លួនដូចបិសាច។ ចុងក្រោមគាត់បានសម្រេចចិត្តវះកាត់​ច្រមុះចេញដើម្បីឱ្យមើលទៅដូចតួអង្គនោះ​គ្មានចម្លោះតែម្តង។ គិតទៅមនុស្សយើងពិតជាមានលក្ខណៈចម្លែកខុសៗគ្នា នឹកស្មានមិនដល់តែម្តង។ តើប្រិយមិត្តគិតយ៉ាងដែរចំពោះ​ការកែប្រែរូបរាងបែបនេះ។ 



នេះហើយជារូបរាងដែលគាត់សម្រេចបានដូចបំណងរបស់គាត់


ដូច៩៩%ហើយ តែមួយណាគួរឱ្យខ្លាចជាងគេ?



មតិយោបល់