ធ្លាប់តែឮគេថាព្រះចន្ទពេញវង់មាន​មនុស្ស​ឆ្កែចចកចេញមក ពេលនេះបានឃើញពិតជាគួរឱ្យខ្លាច

ធ្លាប់តែឮគេថាព្រះចន្ទពេញវង់មាន​មនុស្ស​ឆ្កែចចកចេញមក ពេលនេះបានឃើញពិតជាគួរឱ្យខ្លាច

 កាលពីពេលថ្មីៗនេះ មានរូបភាពពីរសន្លឹក ដែលថតពីព្រះចន្ទពេញវង់ បានបណ្តាលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការភ័យខ្លាចនិងនាំឱ្យមានការលើកឡើងនូវទ្រឹស្តីខ្មោចពេញបណ្តាញសង្គម Reddit។

 រូបភាពទីមួយហាក់បង្ហាញពីវាលស្មៅទទេជាមួយព្រះចន្ទពេញវង់ ខណៈរូបភាពទីពីរហាក់បង្ហាញពីអ្វីមួយរត់កាត់ស្មៅ។


អ្នកប្រើប្រាស់ Reddit ឈ្មោះ MeTarzanYouJane បានបង្ហោះរូបភាពទាំងពីរនេះហើយបានសួរគូកនដទៃឱ្យជួយគាត់ដោះស្រាយថាតើរូបភាពដែលហាក់បង្ហាញពីមនុស្សរត់កាត់ស្មៅនេះជាអ្វី។

គាត់បានអះអាងយ៉ាងប្រាកដថា រូបភាពទាំងនេះមិនត្រូវបានកាត់តឡើយ និងគ្មានស្នាមប្រឡាក់នៅលើកញ្ចក់កាមេរ៉ាផងដែរ។


 គាត់បានសរសេរនៅលើ Reddit ថា អ្នកថតរូបភាពនេះមិនបានឃើញវត្ថុចម្លែកនៅក្នុងរូបភាពទីពីរឡើយ ប៉ុន្តែបានឃើញនៅពេលចុចមើលក្នុងកាមេរ៉ា។


យ៉ាងណាក្តី អ្នកប្រើប្រាស់ឯទៀត​បានលើកឡើងថា រូបភាពនេះគ្រាន់តែជាការកាត់តដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ស្របពេលអ្នកឯទៀតជឿថា រូបនេះមិនត្រូវបានច្នៃឡើយ ប៉ុន្តែការពិតឬមួយការក្លែងក្លាយគឺស្រេចលើការវិនិច្ឆ័យរបស់លោកអ្នកផ្ទាល់៕

មតិយោបល់