យី រត់ចេញពីគុកហើយនៅឆ្លៀតថតរូបបង្ហោះហ្វេសប៊ុកទៀត

យី រត់ចេញពីគុកហើយនៅឆ្លៀតថតរូបបង្ហោះហ្វេសប៊ុកទៀត

ប្រេស៊ីល៖ កាលពីថ្ងៃអាទិត្យកន្លងទៅ មានអ្នកទោស ៧២នាក់ បាននាំគ្នាបះបោរលួចរត់ចេញពីគុក Antonio Trindade ដែលស្ថិតក្នុងទីក្រុង Manaus ភាគខាងជើងនៃតំបន់អាម៉ាហ្សូន ប្រទេសប្រេស៊ីល។


បើយោងសារព័ត៌មាន BBC បានបញ្ជាក់ថា ២នាក់ ក្នុងចំនោមអ្នកទោសដែលរួចគេចខ្លួននោះ បានបង្ហោះរូបភាពរបស់ពួកគេ ចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលេងអិុនធើណេត និងល្បីសុះសាយនៅក្នុងបណ្តាញសង្គមផងដែរ។


នៅក្នុងរូបថតដែលអ្នកទោសបានបង្ហោះក្នុងហ្វេសប៊ុកនេះ ១ក្នុងចំនោមនោះ ត្រូវបានគេស្គាល់ឈ្មោះ Brayan Bremer ជាប់ទោសពីបទឆក់ប្លន់ ដូចដែលបានឃើញក្នុងរូបខាងក្រោម លើកមេដៃរបស់ខ្លួន។ ហើយចំនែកឯបុរសដែលឈរថតក្បែរ Bremer ក៏ជាអ្នកទោសដូចគ្នា ដែលទើបតែចាប់បានថ្មីៗនេះ។ 


នៅក្នុងរូបភាពដែល Bremer បានបង្ហោះ អ្នកទោសរូបនេះបានបញ្ចេញសារដ៏ហួសចិត្តមួយឃ្លាផងដែរថា «On the run from Jail» (មានន័យថា កំពុងរត់ចេញពីគុក) ។ ទន្ទឹមនឹងនេះដែរ អ្នកទោសរូបនេះ ក៏បានបង្ហោះរូបមួយសន្លឹកផ្សេងទៀតផងដែរ ជាមួយនឹងមនុស្ស៤នាក់ផ្សេងទៀត ដែលពុំស្គាល់អត្តសញ្ញាណ។


បន្ថែមពីនេះទៀត ទាក់ទងនឹងរូបភាព Selfie របស់អ្នកទោស២នាក់នេះ ក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គម យកទៅកាត់ត. ធ្វើជារូបភាពខ្សែភាពយន្ត ក្នុងន័យកំប្លុកកំប្លែងផងដែរ ខណៈដែលប៉ូលិសប្រចាំគុក កំពុងតែធ្វើការស៊ើបអង្កេត បន្តស្វែងរកអ្នកទោសដែលនៅសល់ ដោយបច្ចុប្បន្នចាប់ខ្លួនវិញបាន៤០នាក់ហើយ៕


មតិយោបល់