ឥឡូវមានសេវាកម្មអ្នកកំដរអាជីពទើបអាចទប់ទល់នឹងភ្ញៀវកំហូចបាន

ចិន៖ ប្រពៃក្នុងការកម្មវិធីមង្គលការរបស់ចិន មានលក្ខណៈខុសប្លែកពីប្រទេសផ្សេងៗ ដោយនៅពេលទទួលភ្ញៀវ ក្រុមភ្ញៀវប្រុសៗ និងអ្នកកំដរខាងប្រុស តែបាបកូនក្រមុំ និងអ្នកកំដរស្រីៗយ៉ាងចាស់ដៃ។ ទង្វើទាំងនោះមានដូចជា ការបង្ខំឱ្យអកស្រា លូកស្ទាប និងដល់ថ្នាក់ចាប់សម្រាត់សម្លៀកបំពាក់ក៏មានដែរ។ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានអ្នកកំដរកូនក្រមុំ​ត្រូវរងការបង្ខំឱ្យអកស្រារហូតស្លាប់នៅនឹងកន្លែង នៅខេត្ត Hainan កាលពីខែសីហាកន្លងទៅនេះ។ 



ប្រពៃណីដ៏ចម្លែកនេះត្រូវអនុវត្តតាំងពីយូរលង់ណាស់មកហើយដោយក្នុងសម័យនេះស្ត្រីត្រូវបានគេឱ្យតម្លៃដោយសារតែអាចបង្កើតកូនស្នងត្រកូល ដូចគ្នានៅពេលរៀបការកូនក្រមុំអាចនឹងត្រូវចាប់ពង្រត់ដោយភាគីសត្រូវ ដូចនេះហើយទើបគេឱ្យអ្នកកំដរស្រីស្លៀកពាក់ដូចកូនក្រមុំនៅពេលទទួលភ្ញៀវដើម្បីបង្វែចំណាប់អារម្មណ៍។ ប៉ុន្តែសម័យនេះគេគ្រាន់តែអនុវត្តដើម្បីតំណាងឱ្យការគោរពទំនៀមទម្លាប់ប៉ុណ្ណោះ។ 

មានករណីខ្លះបានធ្វើស្ត្រីជាច្រើនខ្លាចបាក់ស្បាតមិនហ៊ានស្ម័គ្រចិត្តធ្វើជាអ្នកកំដរទេទោះជាការបងប្អូន ឬមិត្តជិតដិតក៏ដោយ។ ដូចនេះបានធ្វើម្ចាស់ដើមការមានកង្វល់ឈឺក្បាលបញ្ហាពិបាករកអ្នកកំដរ។ ដំណោះស្រាយគឺអ្នករៀបចំកម្មវិធីបានរៀបចំឱ្យមានស្ត្រីស្លៀកពាក់ជាអ្នកកំដ​ដើម្បីចេញទទួលភ្ញៀវ ផឹកជំនួសកូនក្រមុំ និងប្រឈមមុខនឹងភ្ញៀវដែលពូកែលេងបន្លំយកចំណេញ។ អ្នកកំដរម្នាក់អ្នកទទួលបានប្រាក់ធីបច្រើនទៅតាមកម្រិតនៃការលំបាកដែលនាងត្រូវប្រឈមមុខ ពី២០០ yuan ទៅ៨០០ yuan ។  


មតិយោបល់