ចេះតែយ៉ាងម៉ិចបានស្នេហាសុខសាន្តធ្វើឱ្យមនុស្សឡើងទម្ងន់

ចេះតែយ៉ាងម៉ិចបានស្នេហាសុខសាន្តធ្វើឱ្យមនុស្សឡើងទម្ងន់

ការឡើងទម្ងន់គឺបណ្តាលមកពីមូលហេតុផ្សេងៗគ្នា។ ក្នុងនោះមានកត្តាមួយដែលធ្វើឱ្យមនុស្សភាគច្រើនឡើងទម្ងន់ នោះគឺពេលដែលពួកគេស្ថិននៅក្នុងចំណងមេត្រីភាពមួយដែលស្ថិតស្ថេរ ជាការរៀបការរួច ឬមានដៃគូដ៏យល់ចិត្តគ្នា។ តើលោកអ្នកធ្លាប់បានសង្កេតទេថាអ្នកដែលមានស្នេហាយល់ចិត្តគា្ន​ ឬរៀបការយ៉ាងមានសុភមង្គលភាគច្រើនគឺឡើងទម្ងន់។ ខាងក្រោមនេះគឺជាហេតុផល និងវិធានការដើម្បីទប់ស្កាត់ការឡើងទម្ងន់។

១. មិនមានបញ្ហាត្រូវខ្វល់ច្រើនពេលនៅក្បែរគ្នា


ដៃគូទាំងពីរមិនបានខ្វាយខ្វល់ច្រើនអំពីបញ្ហាមិនទុកចិត្តគ្នា ឬខ្លាចបាត់បង់គ្នា ព្រោះការស្រឡាញ់ដែលមានចំពោះគ្នាស្មើភាព ដូចនេះភាគីម្ខាងៗមិនសូវខ្វល់អំពីរូបរាងខាងក្រៅ និងខ្ជិលរៀបចំខ្លួនព្រោះយល់ថាយ៉ាងណាក៏ដៃគូនៅតែស្មោះស្មាក់នឹងខ្លួន។ ប៉ុន្តែអ្នកត្រូវតែជម្នេះអារម្មណ៍គិតងាយៗបែបនេះ​ព្រោះថាទោះជាដៃគូរបស់អ្នកស្មោះស្មាក់នឹងអ្នកយ៉ាងណាក្តីអ្នកត្រូវធ្វើដើម្បីខ្លួនឯង ភាពស្រស់ស្អាត រូបរាងសមសួន គឺជាអ្វីដែលល្អក្នុងការធ្វើដើម្បីខ្លួនឯងមិនមែនដើម្បីយកចិត្តដៃគូនោះទេ វាអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកនៅថ្ងៃណាមួយដែលអ្នកនឹកស្មានមិនដល់។

២. គូស្នេហ៍ទាំងពីរមានទម្លាប់ខ្ជិល និងចូលចិត្តញ៉ាំដូចគ្នា


ជាធម្មតាយើងតែងតែឃើញស្ត្រីនៅលីវរាងស្អាតៗ ហាត់បា្រណនៅក្នុងក្លឹបជារឿយៗ ប៉ុន្តែដែលមានដៃគូតែងតែជួបគ្នានៅកន្លែងញ៉ាំអាហារជាប្រចាំ។ ចុងក្រោយនៅពេលដែលទំនាក់ទំនងកាន់តែជិតស្និទ្ធគឺអ្នកទាំងពីរតែនៅផ្ទះមើលទូរទស្សន៍ ញ៉ាំអាហារពេលយប់ និងគេងលើសម៉ោងនៅថ្ងៃសម្រាក។​ អ្នកត្រូវជម្នះទម្លាប់បែបនេះដោយប្តូរជាការបបួលគ្នាដើរហាត់ប្រាណ ឬហាត់កម្មវិធីហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ និងរូបរាងសមសួន។

៣. កាត់បន្ថយការដើរទិញអីវ៉ាន់


នៅពេលដែលអ្នកស្ថិននៅក្នុងទំនាក់ទំនងមួយស្ថិតស្ថេរ ការដើរទិញអីវ៉ាន់គឺត្រូវបានកាត់បន្ថយ ដែលជាហេតុធ្វើឱ្យអ្នកភ្លេចគិតអំពីទំហំ និងទម្ងន់របស់ខ្លួនឡើងដល់កម្រិតណា ហើយក៏មិនសូវខ្វល់ព្រោះយ៉ាងណាក៏មានគេយកហើយ។ ការគិតងាយបែបនេះនឹងធ្វើឱ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន​ ដូចនេះអ្នកត្រូវព្យាយាមរំលឹកខ្លួនឯងថារូបរាងខាងក្រៅគឺមិនមែនសម្រាប់​ទាក់ទាញចិត្តអ្នកដទៃទេ​ វាគឺជាផ្នែកមួយនៃទំនុកចិត្តចំពោះខ្លួន។

៤. គ្មានពេលវេលាហាត់ប្រាណ


នៅពេលដែលមានគ្រួសារអ្នកនឹងមានភាពមមាញឹកជាងមុន ជាពិសេសនៅពេលដែលមានបុត្រជាចំណងដៃសេ្នហ៍ អ្នកនឹងរឹតតែមមាញឹកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង ប៉ុន្តែយ៉ាងការធ្វើលំហាត់ប្រាណមិនត្រូវតែសំខាន់សម្រាប់រូបរាងរបស់អ្នកឡើយ វាសំខាន់ចំពោះសុខភាពរាងកាយ និងខួរក្បាលរបស់អ្នក ដូចនេះហើយអ្នកត្រូវរៀបចំគម្រោង និងលៃលកពេលវេលាសម្រាប់ហាត់ប្រាណយ៉ាងតិច ៣០ ទៅ៤០នាទីក្នុងមួយថ្ងៃ។

៥. ពួកគេញ៉ាំអាហារជាមួយគ្នា


នៅពេលដែលគូស្នេហ៍ចំណាយពេលរួមគ្នាគឺជារឿងដ៏ល្អប៉ុន្តែនៅពេលដែលភាគីណាម្នាក់ចូលចិត្តញ៉ាំ ម្នាក់ទៀតក៏មិនអាចបើភ្នែកសម្លឹងមើលដៃគូរបស់ខ្លួនញ៉ាំអាហារតែម្នាក់​ឯងបានដែរ។ ជាពិសេសគឺអាហារដែលគេចូលចិត្តញ៉ាំមានជាតិខ្លាញ់ខ្ពស់ និងធ្វើឱ្យធាត់។ អ្វីដែលលោកអ្នកធ្វើទៅបានគឺព្យាយាម​រក្សាទុកម្ហូបអាហារដែលប្រកបដោយសុខភាពទុកក្នុងទូទឹកកកឱ្យបានច្រើន។ ដូចនេះនៅពេលដែលញ៉ាំគឺអ្នកមិនសូវឡើងទម្ងន់។

៦. ពេលដែលអាយុកាន់តែច្រើន


ក្នុងទំនាក់ទំនងយូរអង្វែង ការឡើងទម្ងន់សម្រាប់មនុស្សវ័យចាប់ពី៣០ឆ្នាំឡើងទៅគឺជារឿងធម្មតា ហើយ ទោះជាអ្នកបានហាត់ប្រាណក៏ការស្រកទម្ងន់មិនងាយនឹងធ្វើទៅបានដូចកាលពីនៅក្មេងដែរ។ ការពារប្រសើរជាព្យាបាលអ្នកត្រូវចេះរក្សាទម្ងន់សុខភាព និងប្រកាន់យករបបអាហារកាន់តែតឹងរឹងនៅពេលដែលវ័យកាន់តែវិវឌ្ឍន៍ទៅមុខ។

៧. ញ៉ាំអាហារជាមួយកូន


មានកូនពិតជាពិបាកតមអាហារ។ អ្នកចង់ញ៉ាំអាហារសុខភាពដូចជាបន្លែផ្លែឈើ និងសាច់ត្រី ប៉ុន្តែកូនៗរបស់អ្នកចូលចិត្តញ៉ាំតែដំឡូងចៀន ភីហ្សា ហើយពួកគេញ៉ាំមិនដែលអស់ទេ អ្នកមា្តយភាគច្រើន​ញ៉ាំតែរបស់សល់ពីកូនក៏ធាត់ដែរ។ អ្វីដែលល្អសម្រាប់កូនៗរបស់លោកអ្នកគឺត្រូវទម្លាប់ឱ្យពួកគេញ៉ាំអាហារដែលមានបន្លែ ខ្លះ ដើម្បីការលូតលាស់ខួរក្បាល និងសុខភាព ពួកគេអាចនឹងរឹងទទឹងដំបូង ប៉ុន្តែវាអាស្រ័យកាលលួងលោមរបស់អ្នកចំពោះកូន។

 

បញ្ហាទាំងនេះប្រហែលជាកំពុងកើតឡើងចំពោះអ្នកប៉ុន្តែពេលខ្លះអ្នកមិនដឹងខ្លួន​ដូចនេះ វាជាពេលវេលាក្នុងការកែប្រែហើយ ទំនាក់ទំនងស្នេហាស្ថិតស្ថេរគឺមិនចាំបាច់បោះបង់រូបរាងដែលអ្នកពេញចិត្ត ឬសម្លៀកបំពាក់ដែលអ្នកធ្វើពាក់នោះទេ។ ដើម្បីសុខភាព នឹងរូបរាង ព្រមទាំងសុភមង្គលគ្រួសារមួយកម្រិតទៀត អ្នកត្រូវតែចេះថែទាំខ្លួន​ឯងកុំបណ្តោយខ្លួនឱ្យសោះ! 

មតិយោបល់